ព្រះត្រៃបិដក ភាគ ៣៧
សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវដែលបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
ចប់ គង្គាបេយ្យាលី ទី៩។
ឧទ្ទាននៃគង្គាបេយ្យាលីនោះ គឺ
ពោលអំពីទឹកទន្លេហូរទៅកាន់ទិសខាងកើត មាន៦លើក ហូរទៅកាន់សមុទ្រ មាន៦លើក ៦ពីរដងនេះ ត្រូវជា១២លើក ព្រោះហេតុនោះ ទើបហៅថាមួយវគ្គ។ ពោលអំពីមគ្គ ដែលបង្អោនទៅរកព្រះនិព្វាន មាន១២លើក មាន៦លើកពីរដង រួមជា១២លើក ចាត់ថាចប់ឧបមាទី៤។
ID: 636852104859297079
ទៅកាន់ទំព័រ៖