ព្រះត្រៃបិដក ភាគ ៣៧

​កុសលធម៌​ទាំងឡាយ​ ​ឯណា​នីមួយ​ ​កុសលធម៌​ទាំងអស់​នោះ​ ​មាន​អប្បមាទ​ជា​មូល​ ​មាន​អប្បមាទ​ជាទី​ប្រជុំ​ចុះ​ ​អប្បមាទ​ធម៌​ ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនោះ​ ​យ៉ាងនោះ​ដែរ​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ប្រសើរ​នុ៎ះ​ ​ជាទី​សង្ឃឹម​ ​របស់​ភិក្ខុ​ដែល​មិន​ប្រមាទ​ ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​នឹង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​នឹង​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​។​ ​
 [​២៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​មានការ​កំចាត់​បង់​រាគៈ​ ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ទោសៈ​ ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​មោហៈ​ ​ជាទីបំផុត​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​មានការ​កំចាត់​បង់​រាគៈ​ ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ទោសៈ​ ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​មោហៈ​ ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636852105620010589
ទៅកាន់ទំព័រ៖