ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៤៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ទាំងប៉ុន្មាន​ ​ជា​សត្វ​ឥត​ជើង​ក្តី​ ​មាន​ជើង​ពីរ​ក្តី​ ​មាន​ជើង​បួន​ក្តី​ ​មាន​ជើង​ច្រើន​ក្តី​ ​មាន​រូប​ក្តី​ ​ឥត​រូប​ក្តី​ ​មាន​សញ្ញា​ក្តី​ ​ឥត​សញ្ញា​ក្តី​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ក្តី​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ប្រាកដជា​ប្រសើរ​ជាង​ពួក​សត្វ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសលធម៌​ទាំងឡាយ​ឯណា​នីមួយ​ ​កុសលធម៌​ទាំងអស់​នោះ​ ​មាន​អប្បមាទ​ជា​មូល​ ​មាន​អប្បមាទ​ជាទី​ប្រជុំ​ចុះ​ ​អប្បមាទ​ធម៌​ ​ប្រាកដជា​ប្រសើរ​ជាង​ធម៌​ទាំងនេះ​ ​យ៉ាងនោះ​ដែរ​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ប្រសើរ​នុ៎ះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​មិន​ប្រមាទ​ ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​នឹង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​។​ ​
 [​២៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​ចុះ​ស៊ប់​ ​ទៅ​ក្នុង​អមតៈ​ ​មាន​អមតៈ​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​។​បេ​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636852105848393652
ទៅកាន់ទំព័រ៖