ព្រះត្រៃបិដក ភាគ ៣៧
ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់ ទៅក្នុងអមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៥១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
ID: 636852106130179769
ទៅកាន់ទំព័រ៖