ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​បង្អោន​ទៅកាន់​ព្រះនិព្វាន​ ​ទេរ​ទៅកាន់​ព្រះនិព្វាន​ ​ឈម​ទៅកាន់​ព្រះនិព្វាន​។​បេ​។​ ​ចំរើន​នូវ​សម្មាសមាធិ​ ​ដែល​បង្អោន​ទៅកាន់​ព្រះនិព្វាន​ ​ទេរ​ទៅកាន់​ព្រះនិព្វាន​ ​ឈម​ទៅកាន់​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្នុ​អ្នក​មិន​ប្រមាទ​ ​ចំរើន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៥៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្នាមជើង​ឯណា​នីមួយ​ ​នៃ​សត្វ​ដែល​ត្រាច់​លើ​ផែនដី​ ​ស្នាមជើង​ទាំងអស់​នោះ​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636852106352832504
ទៅកាន់ទំព័រ៖