ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៥៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្លិន​នៃ​ផ្កា​ឯណា​នីមួយ​ ​ម្លិះលា​ ​រមែង​ប្រាកដជា​ប្រសើរ​ជាង​ផ្កា​ទាំងនោះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​២៥៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ស្តេច​សាមញ្ញ​ឯណា​នីមួយ​ ​ស្តេច​ទាំងអស់​នោះ​ ​សឹង​ចុះចូល​នឹង​ស្តេច​ចក្រពត្តិ​ ​ឯ​ស្តេច​ចក្រពត្តិ​ ​រមែង​ប្រាកដជា​​ប្រសើរ​ជាង​ស្តេច​ទាំងនោះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 [​២៦០​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​ឯណា​នីមួយ​ ​នៃ​រូប​ផ្កាយ​ទាំងឡាយ​ ​ពន្លឺ​ទាំងអស់​នោះ​ ​មិនដល់​ ​នូវ​ចំណិត​ទី​ដប់ប្រាំ​មួយ​ ​ៗ​ ​ដង​ ​នៃ​ពន្លឺ​ព្រះចន្ទ​ឡើយ​ ​ពន្លឺ​នៃ​ព្រះចន្ទ​ ​រមែង​ប្រាកដជា​ប្រសើរ​ជាង​ពន្លឺ​ ​នៃ​ផ្កាយ​ទាំងនោះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 [​២៦១​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សរទ​សម័យ​ ​ដែល​ស្រឡះ​ ​ប្រាសចាក​ពពក​ ​ភ្លៀង​ ​ព្រះអាទិត្យ​ ​រះ​ត្រដែត​ឡើង​កាន់​អាកាស​ ​កំចាត់​បង់​នូវ​អាកាស​ ​ដែល​ងងឹត​ទាំងអស់​ ​រមែង​ភ្លឺ​ផង​ ​ក្តៅ​ផង​ ​រុងរឿង​ផង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អប្បមាទ​ធម៌​)​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636852107263144571
ទៅកាន់ទំព័រ៖