ព្រះត្រៃបិដក ភាគ ៣៧
[២៣] ម្នាលអានន្ទ អ្នកគប្បីដឹង នូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះរួចហើយ ក៏ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះ តទៅទៀតថា
[២៤] ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គឯណា ឯសទ្ធា ទុកជានឹម ហិរិជាចន្ទោល មនោជាខ្សែបរ សតិជាសារថីអ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មានឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តីមិនលោភ) ជារនាំបាំង។ សេចក្តីមិនព្យាបាទ សេចក្តីមិនបៀតបៀន និងសេចក្តីស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុលបុត្ត (អ្នកស្ថិតនៅក្នុងរថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ)
ID: 636851746679140346
ទៅកាន់ទំព័រ៖