ព្រះត្រៃបិដក ភាគ ៣៧

​ទៅ​រក​ការ​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​ប្រមាទ​ ​រមែង​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដូច​ពោល​មក​ ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​អប្បមាទ​វគ្គ​ ​ទី១០​។​
​ឧទ្ទាន​នៃ​អប្បមាទ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ព្រះ​តថាគត​ ​ប្រសើរ​ជាង​ពួក​សត្វ១​ ​អំពី​ស្នាមជើង​ ​(​សត្វ​)​ ​១​ ​អំពី​បង្កង់​ផ្ទះ​មាន​កំពូល១​ ​អំពី​ក្លិន​នៃ​ឫស១​ ​អំពី​ក្លិន​នៃ​ខ្លឹម១​ ​អំពី​ផ្កាម្លិះ​លា១​ ​អំពី​ស្តេច១​ ​អំពី​ព្រះចន្ទ១​ ​ព្រះអាទិត្យ១​ ​អំពី​សំពត់១​ ​ត្រូវជា​បទ​គម្រប់១០​។​ ​

 (​បណ្ឌិត​គប្បី​ពង្រីក​សេចក្តី​ ​ឲ្យ​ពិស្តារ​ ​ត្រង់​សេចក្តី​ ​ដែល​និយាយ​អំពី​ព្រះ​តថាគត​ផង​ចុះ​)​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636852108084121529
ទៅកាន់ទំព័រ៖