ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អាស្រ័យ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការងារ​ទាំងឡាយ​ឯណា​នីមួយ​ ​ដែល​បុគ្គល​ត្រូវ​ធ្វើ​ដោយ​កម្លាំង​ ​ការងារ​ទាំងអស់​នោះ​ ​បុគ្គល​ត្រូវ​អាស្រ័យ​ ​នូវ​ផែនដី​ ​ឋិតនៅ​លើ​ផែនដី​ ​ទើប​ធ្វើ​បាន​ ​ការងារ​ទាំងនោះ​ ​ដែល​បុគ្គល​ត្រូវ​ធ្វើ​ដោយ​កម្លាំង​ ​ក៏​រមែង​ធ្វើ​បាន​ប្រាកដ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636852108814243289
ទៅកាន់ទំព័រ៖