ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​ឱន​ទៅកាន់​ព្រះនិព្វាន​ ​ទេរ​ទៅកាន់​ព្រះនិព្វាន​ ​ឈម​ទៅកាន់​ព្រះនិព្វាន​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ទេរ​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ទើប​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​បាន​ ​យ៉ាងនេះ​ឯង​។​ ​
 ​[​២៧២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ពីជគាម​ ​និង​ភូតគាម​ឯណា​នីមួយ​ ​ដល់​នូវ​ការ​ចំរើន​ដុះដាល​ ​លូតលាស់​ឡើង​បាន​ ​ពួក​ពីជគាម​ ​និង​ភូតគាម​ទាំងអស់​នោះ​ ​អាស្រ័យ​ ​នូវ​ផែនដី​ ​តាំងនៅ​លើ​ផែនដី​ ​ទើប​ពួក​ពីជគាម​ ​និង​ភូតគាម​ទាំង​នុ៎ះ​ ​ដល់​នូវ​ការ​ចំរើន​ដុះដាល​ ​លូតលាស់​ឡើង​បាន​ ​ប្រាកដ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636852109288940440
ទៅកាន់ទំព័រ៖