ព្រះត្រៃបិដក ភាគ ៣៧

​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ទើបដល់​នូវ​ការ​ចំរើន​ ​ដុះដាល​ ​លូតលាស់​ឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​២៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ទើបដល់​នូវ​ការ​ចំរើន​ ​ដុះដាល​ ​លូតលាស់​ឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​ ​នូវ​សីល​ ​ឋិតនៅ​ក្នុង​សីល​ ​កាល​ចំរើន​ ​នូវ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ទើបដល់​ ​នូវ​ការ​ចំរើន​ ​ដុះដាល​ ​លូតលាស់​ឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​បាន​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636852109520313674
ទៅកាន់ទំព័រ៖