ព្រះត្រៃបិដក ភាគ ៣៧
មានធម៌ គឺអធិវាសនខន្តី ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នកប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញចាកលោកបានដោយពិត។
[២៥] សាវត្ថីនិទាន។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម ដើម្បីប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ
ID: 636851746990618162
ទៅកាន់ទំព័រ៖