ព្រះត្រៃបិដក ភាគ ៣៧

 [​២៧៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្អម​ដែលគេ​ផ្កាប់​ចុះ​ ​រមែង​ខ្ជាក់​ចោល​ ​នូវ​ទឹក​ ​មិន​ស្រូប​ចូល​មកវិញ​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​រមែង​ខ្ជាក់​ចោល​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ចេញ​ ​មិន​ស្រូប​ចូល​ទៅវិញ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​២៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​រមែង​ខ្ជាក់​ចោល​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ចេញ​ ​មិន​ស្រូប​ចូល​ទៅវិញ​ឡើយ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636852110559413107
ទៅកាន់ទំព័រ៖