ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កាល​ទិដ្ឋិ​ ​ដែល​ភិក្ខុ​បាន​ដំ​កល់​ទុក​ដោយ​ល្អ​​មគ្គ​ភាវនា​ ​ដែល​ភិក្ខុ​ដំ​កល់​ទុក​ដោយ​ល្អ​ហើយ​ ​ភិក្ខុ​រមែង​ទម្លាយ​ ​នូវ​អវិជ្ជា​ ​រមែង​ញ៉ាំង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ទិដ្ឋិ​ ​ដែល​ភិក្ខុ​បាន​ដំ​កល់​ទុក​ដោយ​ល្អ​ ​មគ្គ​ភាវនា​ ​ដែល​ភិក្ខុ​បាន​ដំ​កល់​ទុក​ដោយ​ល្អ​ហើយ​ ​ភិក្ខុ​រមែង​ទម្លាយ​ ​នូវ​អវិជ្ជា​ ​រមែង​ញ៉ាំង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636852111007588741
ទៅកាន់ទំព័រ៖