ព្រះត្រៃបិដក ភាគ ៣៧
[២៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ផង់ធូលី ដែលហុយឡើង ក្នុងខែជាខាងចុង នៃគិម្ហរដូវ (ខែអាសាឍ) ភ្លៀងពុំជួកាលដ៏ធំ រមែងញ៉ាំងផង់ធូលីនោះ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយឆាប់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយស្រួល ក៏យ៉ាងនោះដែរ។
[២៨៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយស្រួល តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ
ID: 636852111605642948
ទៅកាន់ទំព័រ៖