ព្រះត្រៃបិដក ភាគ ៣៧

​រមែង​ញ៉ាំង​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ឲ្យ​វិនាស​ ​ឲ្យ​ស្ងប់​រម្ងាប់​ទៅ​ដោយ​ស្រួល​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៨៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្យល់ខ្លាំង​រមែង​ញ៉ាំង​ភ្លៀង​ធំ​ ​ដែល​កើតឡើង​នោះ​ ​ឲ្យ​វិនាស​ ​ឲ្យ​ស្ងប់​ក្នុង​ចន្លោះ​ទៅ​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​រមែង​ញ៉ាំង​អកុសលធម៌​ ​ដ៏​លាមក​ ​ទាំងឡាយ​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ឲ្យ​វិនាស​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ក្នុង​ចន្លោះ​ទៅ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​២៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​រមែង​ញ៉ាំង​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ឲ្យ​វិនាស​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ក្នុង​ចន្លោះ​ទៅ​បាន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636852111842206479
ទៅកាន់ទំព័រ៖