ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​សញ្ញោជន​ធម៌​ ​រមែង​ស្ងប់​រម្ងាប់​ ​ស្អុយរលួយ​ទៅ​ ​ដោយ​មិនយឺត​យូរ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​សញ្ញោជន​ធម៌​ ​ក៏​រមែង​ស្ងប់​រម្ងាប់​ ​ស្អុយរលួយ​ទៅ​ ​ដោយ​មិនយឺត​យូរ​ឡើយ​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៩០​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​មកកាន់​ផ្ទះ​សម្រាប់​ទទួលភ្ញៀវ​ ​អំពី​ទិសខាងកើត​ ​សម្រេចការ​នៅក្នុង​ផ្ទះ​នោះ​ក្តី​ ​មក​អំពី​ទិសខាងលិច​ ​សម្រេចការ​ស្នាក់នៅ​ក្តី​ ​មក​អំពី​ទិសខាងជើង​ ​សម្រេចការ​ស្នាក់នៅ​ក្តី​ ​មក​អំពី​ទិសខាងត្បូង​ ​សម្រេចការ​ស្នាក់នៅ​ក្តី​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636852112318453718
ទៅកាន់ទំព័រ៖