ព្រះត្រៃបិដក ភាគ ៣៧

​ក៏​ដោះស្រាយ​ ​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​នៅ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​កាលបើ​គេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​ដោះស្រាយ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ផង​ ​មិន​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ដោះស្រាយ​ ​នូវ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​ពាក្យ​ពោល​ធំ​តូច​នីមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​ក៏​មិនដល់​ ​នូវ​ហេតុ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​ទេ​ឬ​។​ ​
 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អើ​ ​កាលបើ​គេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ដោះស្រាយ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​តថាគត​ ​ពោល​ហើយ​ផង​ ​មិន​ឈ្មោះថា​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ដោះស្រាយ​ ​នូវ​ធម៌​ ​តាម​សមគួរ​ ​ដល់​ធម៌​ផង​ ​ទាំង​ពាក្យ​ពោល​ធំ​តូច​នីមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​ក៏​មិនដល់​នូវ​ហេតុ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​ទេ​ ​ព្រោះ​អ្នក​ទាំងឡាយ​ ​នៅ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​តថាគត​ ​ដើម្បី​កំណត់​នូវ​ទុក្ខ​ពិត​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636851747270914194
ទៅកាន់ទំព័រ៖