ព្រះត្រៃបិដក ភាគ ៣៧

​ពួក​ក្សត្រ​ ​មកស​ម្រេច​ការ​ស្នាក់នៅ​ក្តី​ ​ពួក​ព្រាហ្មណ៍​ ​មកស​ម្រេច​ការ​ស្នាក់នៅ​ក្តី​ ​ពួក​វេស្សៈ​ ​មកស​ម្រេច​ការ​ស្នាក់នៅ​ក្តី​ ​ពួក​សុទ្ទៈ​ ​មកស​ម្រេច​ការ​ស្នាក់នៅ​ក្តី​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​រមែង​កំណត់​ដឹង​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​លះបង់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​រមែង​លះបង់​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​ចំរើន​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​រមែង​ចំរើន​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​២៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ដែល​គួរ​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​បាន​ដល់​ឧបាទានក្ខន្ធ​ ​ទាំង៥​។​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​គឺ​អ្វីខ្លះ​។​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​គឺ​។​ ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ដែល​គួរ​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636852112517975130
ទៅកាន់ទំព័រ៖