ព្រះត្រៃបិដក ភាគ ៣៧
[២៩២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺអវិជ្ជា១ ភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺវិជ្ជា១ វិមុត្តិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺសមថៈ១ និងវិបស្សនា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម។
[២៩៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តម។បេ។ ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ ភិក្ខុក្នុងសាសនានេះ
ID: 636852112799701244
ទៅកាន់ទំព័រ៖