ព្រះត្រៃបិដក ភាគ ៣៧

​ចំរើន​នូវ​សម្មាទិដ្ឋិ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​កំណត់​ដឹង​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​រមែង​កំណត់​ដឹង​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​លះបង់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​រមែង​លះបង់​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ពួក​ធម៌​ណា​ ​ដែល​គួរ​ចំរើន​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​រមែង​ចំរើន​ ​នូវ​ពួក​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​យ៉ាងនេះ​ឯង​។​ ​
 [​២៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​គង្គា​ ​ដែល​ជ្រាល​ទៅ​ទិសខាងកើត​ ​ទេរ​ទៅ​ទិសខាងកើត​ ​ឈម​ទៅ​ទិសខាងកើត​ ​កាលនោះ​ ​ពួក​មហាជន​ ​កាន់​យក​ចប​ ​និង​កញ្ជើ​ដើរមក​ ​គិតថា​ ​ពួក​យើង​នឹង​បង្វែរ​ទន្លេ​គង្គា​នេះ​ ​ឲ្យ​ជ្រាល​ទៅកាន់​ទិសខាងលិច​ ​ឲ្យ​ទេរ​ទៅ​ទិសខាងលិច​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636852113011723371
ទៅកាន់ទំព័រ៖