ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដើម្បី​ដឹង​ច្បាស់​ ​នូវ​ការស្វែងរក​ ​៣យ៉ាងនេះ​ឯង​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​ចុះ​ស៊ប់​កាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​ ​ដើម្បី​ដឹង​ច្បាស់​ ​នូវ​ការស្វែងរក​ ​៣យ៉ាងនេះ​ឯង​។​ ​
 [​៣០៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន៣យ៉ាង​។​ ​ការស្វែងរក៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ការស្វែងរក​កាម១​ ​ស្វែងរក​ភព១​ ​ស្វែងរក​ព្រហ្មចរិយ​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ ​មាន៣យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636852114465466521
ទៅកាន់ទំព័រ៖