ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣០៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន៣យ៉ាង​។​ ​ការស្វែងរក៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ការស្វែងរក​កាម១​ ​ស្វែងរក​ភព១​ ​ស្វែងរក​ព្រហ្មចរិយ​ធម៌១​។​បេ​។​ ​(​បណ្ឌិត​គប្បី​ពង្រីក​សេចក្តី​ត្រង់​បទ​ដែល​ថា​ ​ដើម្បី​កំណត់​ដឹង​ ​ឲ្យ​ពិស្តារ​ដូច​បទ​ដែល​ថា​ ​ដើម្បី​ដឹង​ច្បាស់​ផង​ចុះ​)​។​បេ​។​ ​
 [​៣០៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន៣យ៉ាង​។​ ​ការស្វែងរក​ ​៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ការស្វែងរក​កាម១​ ​ស្វែងរក​ភព១​ ​ស្វែងរក​ព្រហ្មចរិយ​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ ​មាន៣យ៉ាង​ ​នេះឯង​។​ ​
 ​[​៣១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម្បី​អស់​ទៅ​ ​នូវ​ការស្វែងរក​ ​៣យ៉ាង​ ​នេះឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​(​បណ្ឌិត​គប្បី​ពង្រីក​សេចក្តី​ត្រង់​បទ​ដែល​ថា​ ​ដើម្បី​កំណត់​ដឹង​ ​ឲ្យ​ពិស្តារ​ ​ដើម្បី​អស់​ទៅ​ ​ឲ្យ​ពិស្តារ​ ​ឲ្យ​ដូច​បទ​ ​ដែល​ថា​ ​ដើម្បី​ដឹង​ច្បាស់​ផង​ចុះ​)​។​បេ​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636852114996216878
ទៅកាន់ទំព័រ៖