ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣២៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មន្ទិល​នេះ​ ​មាន៣យ៉ាង​។​ ​មន្ទិល​មាន៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​រាគៈ​ជា​មន្ទិល១​ ​ទោសៈ​ជា​មន្ទិល១​ ​មោហៈ​ជា​មន្ទិល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មន្ទិល​ ​មាន៣យ៉ាង​ ​នេះឯង​។​ ​
 [​៣២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​មន្ទិល​ ​៣យ៉ាង​ ​នេះឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​
 [​៣២៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​លំបាក​នេះ​ ​មាន៣យ៉ាង​។​ ​សេចក្តី​លំបាក​ ​មាន៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​រាគៈ​ ​ជា​សេចក្តី​លំបាក១​ ​ទោសៈ​ជា​សេចក្តី​លំបាក១​ ​មោហៈ​ជា​សេចក្តី​លំបាក១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​លំបាក​ ​មាន៣យ៉ាង​ ​នេះឯង​។​ ​
 [​៣២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សេចក្តី​លំបាក​ ​៣យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636852116508593381
ទៅកាន់ទំព័រ៖