ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ ​៣យ៉ាងនេះ​ឯង​។​បេ​។​ ​(​ភិក្ខុ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​)​ ​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​។​បេ​។​ ​ចុះ​ស៊ប់​កាន់​អមតៈ​ ​មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​។​បេ​។​ ​ឱន​ទៅកាន់​ព្រះនិព្វាន​ ​ទេរ​ទៅកាន់​ព្រះនិព្វាន​ ​ឈម​ទៅកាន់​​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​តណ្ហា​ ​៣យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​

​ចប់​ ​ឯសនា​វគ្គ​ ​ទី១២​។​
​ឧទ្ទាន​នៃ​ឯសនា​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ការស្វែងរក១​ ​អំពី​ការ​ប្រកាន់១​ ​អំពី​អាសវៈ១​ ​អំពី​ទុក្ខ​តា​ធម៌១​ ​អំពី​សសរ​គោល​ ​៣យ៉ាង១​ ​អំពី​មន្ទិល១​ ​អំពី​សេចក្តី​លំបាក១​ ​អំពី​វេទនា១​ ​អំពី​ការ​អស់​ទៅ​ ​នៃ​តណ្ហា​ ​២លើក​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636852117358521994
ទៅកាន់ទំព័រ៖