ព្រះត្រៃបិដក ភាគ ៣៧

 ​[​២៩​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​កា្រ​បថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​ព្រហ្មចរិយៈ​ ​ព្រហ្មចរិយៈ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​ ​ទីបំផុត​របស់​ព្រហ្មចរិយៈ​ ​តើ​ដូចម្តេច​។​ ​
 [​៣០​]​ ​ម្នាល​ភិក្ខុ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​ ​ហៅថា​ ​ព្រហ្មចរិយៈ​។​ ​មគ្គ​ទាំង​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ ​ការ​អស់​ទៅ​ ​នៃ​រាគៈ​ ​ការ​អស់​ទៅ​នៃ​ទោសៈ​ ​ការ​អស់​ទៅ​នៃ​មោហៈ​ឯណា​ ​នេះ​ហៅថា​ ​ទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636851747728050340
ទៅកាន់ទំព័រ៖