ព្រះត្រៃបិដក ភាគ ៣៧
[៣៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ (កិលេសជាគ្រឿងដោតក្រង) នេះ មាន៤យ៉ាង។ គន្ថៈ ៤យ៉ាង តើអ្វីខ្លះ។ គឺអភិជ្ឈាកាយគន្ថៈ១ ព្យាបាទកាយគន្ថៈ១ សីលព្វតបរាមាសកាយគន្ថៈ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ
(១) ១។ ម្នាលភិក្ខុទាំងឡាយ គន្ថៈ មាន៤យ៉ាងនេះឯង។
[៣៤០] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវគន្ថៈ ៤យ៉ាង នេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
[៣៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អនុស័យកិលេស (ជាគ្រឿងដេកត្រាំ) នេះ មាន៧យ៉ាង។ អនុស័យ ៧យ៉ាង តើអ្វើខ្លះ។ គឺកាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ម្នាលភិក្ខុទាំងឡាយ អនុស័យ មាន៧យ៉ាង នេះឯង។
(១) កិលេសជាគ្រឿងដោតក្រងនូវនាមកាយ គឺសេចក្តីប្រកាន់ថា នេះជារបស់ទៀង ដោយអំណាចនៃអន្តគាហិកទិដ្ឋិ (អដ្ឋកថា)។
ID: 636852118401501649
ទៅកាន់ទំព័រ៖