ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​អនុស័យ​ ​៧យ៉ាង​ ​នេះឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​
 [​៣៤៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​នេះ​ ​មាន៥យ៉ាង​។​ ​កាមគុណ​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកអរ១​ ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​។​បេ​។​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​។​ ​រស​ដែល​គប្បី​ដឹង​ដោយ​​អណ្តាត​។​ ​ផ្សព្វ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ត្រេកអរ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​៣៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​កាមគុណ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636852118690518180
ទៅកាន់ទំព័រ៖