ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៤៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នី​វរ​ណៈ​ ​(​កិលេស​ជា​គ្រឿង​រារាំង​)​ ​នេះ​ ​មាន៥យ៉ាង​។​ ​នី​វរ​ណៈ​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នី​វរ​ណៈ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 ​[​៣៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​នី​វរ​ណៈ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​
 ​[​៣៤៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​។​ ​ឧបាទានក្ខន្ធ​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636852118960533624
ទៅកាន់ទំព័រ៖