ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាស​នេះ​ ​រមែង​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​មានការ​កំចាត់​បង់​ ​នូវ​រាគៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​ទោសៈ​ជាទីបំផុត​ ​មានការ​កំចាត់​បង់​ ​នូវ​មោហៈ​ជាទីបំផុត​ ​ដែល​ចុះ​ស៊ប់​ ​ទៅកាន់​អមតៈ​ ​មាន​អមតៈ​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អមតៈ​ ​ជាទីបំផុត​ ​ដែល​ឱន​ទៅកាន់​ព្រះនិព្វាន​ ​ទេរ​ទៅកាន់​ព្រះនិព្វាន​ ​ឈម​ទៅកាន់​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​

​ចប់​ ​ឱឃ​វគ្គ​ ​ទី១៣​។​

ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636852119730847683
ទៅកាន់ទំព័រ៖