ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣១​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​ការ​កំចាត់​បង់​ ​នូវ​រាគៈ​ ​ការ​កំចាត់​បង់​ ​នូវ​ទោសៈ​ ​ការ​កំចាត់​បង់​ ​នូវ​មោហៈ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ពាក្យ​ថា​ ​ការ​កំចាត់​បង់​ ​នូវ​រាគៈ​ ​ការ​កំចាត់​បង់​ ​នូវ​ទោសៈ​ ​ការ​កំចាត់​បង់​ ​នូវ​មោហៈ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​អ្វី​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ ​ពាក្យ​ថា​ ​ការ​កំចាត់​បង់​ ​នូវ​រាគៈ​ ​ការ​កំចាត់​បង់​ ​នូវ​ទោសៈ​ ​ ​និង​ការ​កំចាត់​បង់​ ​នូវ​មោហៈ​នុ៎ះ​ ​ជា​ឈ្មោះ​ ​នៃ​និព្វាន​ធាតុ​។​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636851747930861940
ទៅកាន់ទំព័រ៖