ព្រះត្រៃបិដក ភាគ ៣៧
[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយឲ្យរឹតតែកើតធំទូលាយទៅ។
[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥នេះ
ID: 636852121260625181
ទៅកាន់ទំព័រ៖