ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​នាំ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាកុសល​ ​និង​អកុសល​ ​ធម៌​ដែល​ ​ប្រកបដោយ​ទោស​ ​និង​មិន​មានទោស​ ​ធម៌​ថោកទាប​ ​និង​ឧត្តម​ ​ធម៌​ជា​ចំណែក​ខុសគ្នា​ ​គឺ​ធម៌​ខ្មៅ​ ​ ​និង​ធម៌​ស​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​និង​ធ្វើឲ្យ​ក្រាស់ក្រែល​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ជា​អាហារ​ ​នាំ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​
 [​៣៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​នាំ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​ ​គឺ​សេចក្តី​ផ្តួចផ្តើម​ ​ធាតុ​ ​គឺ​សេចក្តី​ព្យាយាម​ ​ធាតុ​ ​គឺ​សេចក្តី​ខ្នះខ្នែង​ ​ប្រឹងប្រែង​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​និង​ធ្វើឲ្យ​ក្រាស់ក្រែល​ ​ក្នុង​ធាតុ​ទាំងនោះ​ ​នេះ​ជា​អាហារ​ ​នាំ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636852121782165012
ទៅកាន់ទំព័រ៖