ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​នាំ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ពេញលេញ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជាទី​តាំង​ ​នៃ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​និង​ធ្វើឲ្យ​ក្រាស់ក្រែល​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ជា​អាហារ​ ​នាំ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​
 [​៣៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​នាំ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ពេញលេញ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ស្ងប់​កាយ​ ​សេចក្តី​ស្ងប់ចិត្ត​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ត្រូវ​ទំនង​ ​និង​ធ្វើឲ្យ​ក្រាស់ក្រែល​ ​ក្នុង​សេចក្តី​ស្ងប់​ទាំងនោះ​ ​នេះ​ជា​អា​ហា​រនាំបស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​នាំ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ ​ពេញលេញ​ឡើង​បាន​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636852122056730716
ទៅកាន់ទំព័រ៖