ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​នេះ​តែងតាំង​នៅ​ ​ព្រោះ​អាហារ​ ​អាស្រ័យ​
​អាហារ​ ​ទើប​តាំងនៅ​បាន​ ​មិន​មាន​អាហារ​ ​តាំងនៅ​មិនបាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​នេះ​សោត​ ​តែងតាំង​នៅ​ ​ព្រោះ​អាហារ​ ​អាស្រ័យ​អាហារ​ទើប​តាំងនៅ​បាន​ ​មិន​មាន​អាហារ​ ​តាំងនៅ​មិនបានទេ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៣៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​សមាធិ​ ​បរិបូណ៌​ដោយ​បញ្ញា​ ​បរិបូណ៌​ដោយ​ផល​វិមុត្តិ​ ​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​(​បច្ចវេក្ខណញ្ញាណ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សរសើរ​ ​នូវ​ការ​ឃើញ​ ​នូវ​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​តថាគត​សរសើរ​ ​នូវ​ការ​ស្តាប់​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636852124321550256
ទៅកាន់ទំព័រ៖