ព្រះត្រៃបិដក ភាគ ៣៧

 ​នូវ​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​តថាគត​សរសើរ​ ​នូវ​ការ​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​តថាគត​ ​សរសើរ​នូវ​ការ​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​តថាគត​ ​សរសើរ​នូវ​ការ​រឭក​រឿយ​ៗ​ ​នូវ​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​តថាគត​ ​សរសើរ​នូវ​ការ​បួស​តាម​ភិក្ខុ​ទាំងនោះ​ ​ថា​ជា​ការ​មាន​ឧបការៈ​ច្រើន​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុគ្គល​បាន​ស្តាប់ធម៌​ ​របស់​ពួក​ភិក្ខុ​បែប​នោះ​ហើយ​ ​រមែង​ឃា្លត​ចេញ​ ​ដោយ​ការ​ឃ្លាត​កាយ​ ​ ​និង​ការ​ឃ្លាត​ចិត្ត​ទាំងពីរ​ ​កាលបើ​ភិក្ខុ​នោះ​ ​ឃ្លាត​ចេញ​ដូច្នោះ​ហើយ​ ​រមែង​រឭក​រឿយ​ៗ​ ​ត្រិះ​រិះ​រឿយ​ៗ​ ​នូវ​ធម៌​នោះ​។​ ​
 [​៣៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ភិក្ខុ​បាន​ឃ្លាត​ចេញ​ ​យ៉ាងនោះ​ ​ហើយ​រឭក​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ធម៌​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ឈ្មោះថា​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏បាន​ពេញលេញ​ ​ព្រោះ​ការ​ចំរើន​ ​របស់​ភិក្ខុ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ដែល​បាន​នឹក​រឭក​ដូច្នោះ​ ​ឈ្មោះថា​ ​ពិចារណា​ ​ត្រិះរិះ​ ​គន់​រក​ ​នូវ​ធម៌​នោះ​ ​ដោយ​បញ្ញា​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636852124650229056
ទៅកាន់ទំព័រ៖