ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​របស់​ភិក្ខុ​អ្នកមាន​កាយ​ស្ងប់​រម្ងាប់​ ​មាន​សេចក្តី​សុខ​ ​បាន​តាំង​មាំ​ ​ក្នុង​សម័យ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​ ​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ក៏បាន​ពេញលេញ​ ​ព្រោះ​ការ​ចំរើន​ ​របស់​ភិក្ខុ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ធ្វើ​ចិត្ត​ដែល​តាំង​មាំ​ ​យ៉ាងនោះ​ ​ឲ្យ​ជា​ឧបេក្ខា​បាន​ល្អ​។​ ​
 [​៣៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ធ្វើ​ចិត្ត​ដែល​តាំង​មាំ​ ​យ៉ាងនោះ​ ​ឲ្យ​ជា​ឧបេក្ខា​បាន​ល្អ​ ​ក្នុង​សម័យ​ណា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​បាន​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក្នុង​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏បាន​ពេញលេញ​ ​ព្រោះ​ការ​ចំរើន​របស់​ភិក្ខុ​ ​ក្នុង​សម័យ​នោះ​។​ ​
 [​៣៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពោជ្ឈង្គ​ ​ទាំង៧​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​យ៉ាងនេះ​ហើយ​ ​រមែង​បានផល៧​ ​អានិសង្ស៧​។​ ​ផល​ទាំង៧​ ​អានិសង្ស​ទាំង៧​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636852125572311796
ទៅកាន់ទំព័រ៖