ព្រះត្រៃបិដក ភាគ ៣៧
[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី
(១) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី
(២) ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។
(១) ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្បក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។ (២) ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលាអាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។
ID: 636852125924371933
ទៅកាន់ទំព័រ៖