ព្រះត្រៃបិដក ភាគ ៣៧
បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី
(១) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី
(២) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ
(១) ព្រះអនាគាមិ ដែលបានសម្រេចអរហត្ត ដោយមិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។ (២) ព្រះអនាគាមិ ក្នុងជាន់សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។
ID: 636852126240790031
ទៅកាន់ទំព័រ៖