ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៨៩​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​កើតមាន​ដល់​ខ្ញុំ​ ​ដូច្នេះ​ ​សេចក្តី​ត្រិះរិះ​ ​តែង​កើតមាន​ដល់​ខ្ញុំ​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​មាន​ប្រមាណ​មិនបាន​ ​សេចក្តី​ត្រិះរិះ​ ​តែង​កើតមាន​ដល់​ខ្ញុំ​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​បរិបូណ៌​ល្អ​ ​កាលបើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​តាំងនៅ​ ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​តាំងនៅ​ ​បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​ឃ្លាត​ទៅ​ ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​ឃ្លាត​ទៅ​ ​ព្រោះហេតុនេះ​ ​ជា​​បច្ច័យ​។​ ​
 [​៣៩០​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​ពោជ្ឈង្គ​ ​ពោជ្ឈង្គ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​ពោជ្ឈង្គ​ ​ដូច្នេះ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​ភិក្ខុ​ ​ពួក​ធម៌​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ត្រាស់​ដឹង​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​ ​ពោជ្ឈង្គ​ ​ដូច្នេះ​។​ ​
 [​៣៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​ទន់ទោរ​ទៅ​ក្នុង​ការ​លះបង់​។​បេ​។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636852127943617427
ទៅកាន់ទំព័រ៖