ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៩២​]​ ​ភិក្ខុ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ទៅ​ក្នុង​ការ​លះបង់​។​ ​
 [​៣៩៣​]​ ​កាលបើ​ភិក្ខុ​នោះ​ ​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចារ្យ​ ​បាន​ប្រព្រឹត្ត​ស្រេចហើយ​ ​សោឡស​កិច្ច​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ពួក​ធម៌​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​ ​ពោជ្ឈង្គ​។​ ​
 [​៣៩៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃ​អញ្ជ័ន​ ​ជាទី​ឲ្យ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​សាកេ​ត​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​ ​កុណ្ឌ​លិយ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636852128239204333
ទៅកាន់ទំព័រ៖