ព្រះត្រៃបិដក ភាគ ៣៧

​ខាងក្នុង​ ​តាំងនៅ​ដោយ​ល្អ​ ​ផុត​ស្រឡះ​ដោយ​ល្អ​។​ ​លុះ​ដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​មិនជា​ទីគាប់ចិត្ត​ ​ដោយ​មនោ​ហើយ​ ​មិន​មានមុខ​ជ្រប់​ ​មានចិត្ត​មិន​តាំងនៅ​ស៊ប់​ ​មានចិត្ត​នឹងនួន​ ​មានចិត្ត​មិន​ព្យាបាទ​ ​នាមកាយ​របស់​ភិក្ខុ​នោះ​ ​តាំងនៅ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ខាងក្នុង​ ​តាំងនៅ​ដោយ​ល្អ​ ​ផុត​ស្រឡះ​ដោយ​ល្អ​។​ ​ម្នាល​កុណ្ឌ​លិយ​ ​កាលណា​ភិក្ខុ​ ​ឃើញ​រូប​ដោយ​ភ្នែក​ហើយ​ ​តាំងនៅ​ក្នុង​រូប​ ​ជាទី​គាប់ចិត្ត​ ​ ​និង​មិន​គាប់ចិត្ត​ ​មានចិត្ត​នឹងនួន​ ​មានចិត្ត​មិន​ព្យាបាទ​ ​នាមកាយ​របស់​ភិក្ខុ​នោះ​ ​តាំងនៅ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ខាងក្នុង​ ​តាំងនៅ​ដោយ​ល្អ​ ​ផុត​ស្រឡះ​ដោយ​ល្អ​។​ ​ឮ​សំឡេង​ដោយ​​ត្រចៀក​។​បេ​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​លិទ្ធ​ភ្លក្ស​រស​ ​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​។​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ដោយ​មនោ​ ​កាយ​របស់​ភិក្ខុ​នោះ​ ​តាំងនៅ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​ពេញ​គាប់ចិត្ត​ ​ ​និង​មិន​គាប់ចិត្ត​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ខាងក្នុង​ ​តាំងនៅ​ដោយ​ល្អ​ ​ផុត​ស្រឡះ​ដោយ​ល្អ​។​ ​ម្នាល​កុណ្ឌ​លិយ​ ​ឥន្ទ្រិយ​សំវរ​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​យ៉ាងនេះ​ហើយ​ ​រមែង​ញ៉ាំង​សុចរិត​ ​ទាំង៣​ ​ឲ្យ​ពេញលេញ​បាន​។​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636852129042970306
ទៅកាន់ទំព័រ៖