ព្រះត្រៃបិដក ភាគ ៣៧

​ម្នាល​កុណ្ឌ​លិយ​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​យ៉ាងនេះ​ហើយ​ ​រមែង​ញ៉ាំង​ពោជ្ឈង្គ​ ​ទាំង៧​ ​ឲ្យ​ពេញលេញ​បាន​។​ ​
 [​៣៩៩​]​ ​ម្នាល​កុណ្ឌ​លិយ​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ដូចម្តេច​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ដូចម្តេច​ ​ទើប​ញ៉ាំង​វិជ្ជា​ ​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញលេញ​បាន​។​ ​ម្នាល​​កុណ្ឌ​លិយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ ​ទៅ​ក្នុង​ការ​លះបង់​។​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ទៅ​ ​ក្នុង​ការ​លះបង់​។​ ​ម្នាល​កុណ្ឌ​លិយ​ ​ពោជ្ឈង្គ​ ​ទំាង៧​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​យ៉ាងនេះ​ ​ធ្វើ​រឿយ​ៗ​ហើយ​យ៉ាងនេះ​ឯង​ ​រមែង​ញ៉ាំង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឲ្យ​ពេញលេញ​បាន​។​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636852129525747919
ទៅកាន់ទំព័រ៖