ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤០០​]​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​កុណ្ឌ​លិ​យ​បរិ​ព្វា​ជ​ក​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​(​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​)​ ​ដូចជា​គេ​ផ្ងារ​ ​នូវ​វត្ថុ​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​ ​របស់​ដែល​កំបាំង​ ​ឬក៏​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេង​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ចក្ខុ​ ​នឹង​មើលឃើញ​រូប​ទាំងឡាយ​។​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​ដូច្នោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​ ​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636852129716618837
ទៅកាន់ទំព័រ៖