ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤០៣​]​ ​សម័យមួយ​ ​ព្រះ​ឧប​វាណ​ដ៏​មាន​អាយុ​ ​ ​និង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចេញ​អំពី​ទី​សំងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​រក​ព្រះ​ឧប​វាណ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ឧប​វាណ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីយ​រាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​ឧប​វាណ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ឧប​វាណ​ ​ភិក្ខុ​គប្បី​ដឹង​ ​ដោយ​កិរិយា​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ចំពោះខ្លួន​ថា​ ​សត្តពោជ្ឈង្គ​ ​ដែល​អាត្មាអញ​ ​ប្រារព្ធ​ល្អ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅ​សប្បាយ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ភិក្ខុ​គប្បី​ដឹង​ ​ដោយ​កិរិយា​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ចំពោះខ្លួន​ថា​ ​សត្តពោជ្ឈង្គ​ ​ដែល​អាត្មាអញ​ ​ប្រារព្ធ​ល្អ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សប្បាយ​ ​ដូច្នេះ​បាន​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636852130168444680
ទៅកាន់ទំព័រ៖