ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤០៤​]​ ​ម្នាល​អាវុសោ​ ​កាល​ភិក្ខុ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ល្អ​ហើយ​ ​ថីនមិទ្ធ​ ​អាត្មាអញ​ ​ក៏បាន​គាស់រំលើង​ល្អ​ហើយ​ ​ឧទ្ធច្ច​កុក្កុ​ច្ច​ ​អាត្មាអញ​ ​ក៏បាន​បន្សាត់​បង់​ល្អ​ហើយ​ ​ព្យាយាម​ ​អាត្មាអញ​ ​ក៏បាន​ប្រារព្ធ​ហើយ​ ​អាត្មាអញ​ ​មាន​សេចក្តី​ត្រូវការ​ ​ទើប​ធ្វើ​ទុក​ក្នុងចិត្ត​ ​ព្យាយាម​មិន​ធូរ​ថយ​ឡើយ​។​បេ​។​ ​
 [​៤០៥​]​ ​ម្នាល​អាវុសោ​ ​កាល​ភិក្ខុ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ល្អ​ហើយ​ ​ថីនមិទ្ធ​ ​អាត្មាអញ​ ​បាន​គាស់រំលើង​ហើយ​ ​ឧទ្ធច្ច​កុក្កុ​ច្ច​ ​អាត្មាអញ​ ​ក៏បាន​បន្សាត់​បង់​ល្អ​ហើយ​ ​សេចក្តី​ព្យាយាម​ ​អាត្មាអញ​ ​ក៏បាន​ប្រារព្ធ​ហើយ​ ​អាត្មាអញ​ ​មាន​សេចក្តី​ត្រូវការ​ ​ទើប​ធ្វើ​ទុក​ក្នុងចិត្ត​ ​ព្យាយាម​មិន​ធូរ​ថយ​ឡើយ​។​ ​
 [​៤០៦​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​គប្បី​ដឹង​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ចំពោះខ្លួន​ ​យ៉ាងនេះ​ថា​ ​សត្តពោជ្ឈង្គ​ ​អាត្មាអញ​ ​ធ្វើល្អ​យ៉ាងនេះ​ហើយ​ ​រមែង​​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅ​សប្បាយ​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636852130474172166
ទៅកាន់ទំព័រ៖