ព្រះត្រៃបិដក ភាគ ៣៧

 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អវិជ្ជា​ ​ជា​ប្រធាន​នៃ​អកុសលធម៌​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ញ៉ាំង​សេចក្តី​មិន​ខ្មាសបាប​ ​និង​មិន​ខ្លាច​បាប​ ​ឲ្យ​កើតឡើង​ជាលំដាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឃើញ​ខុស​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​ល្ងង់ខ្លៅ​ ​ប្រកបដោយ​អវិជ្ជា​ ​សេចក្តី​ត្រិះរិះ​ខុស​កើតឡើង​ ​ដល់​បុគ្គល​មាន​សេចក្តី​ឃើញ​ខុស​ ​វាចា​ខុស​កើតឡើង​ ​ដល់​បុគ្គល​មាន​សេចក្តី​ត្រិះរិះ​ខុស​ ​ការងារ​ខុស​កើតឡើង​ ​ដល់​បុគ្គល​មាន​វាចា​ខុស​ ​ការ​ចិញ្ចឹមជីវិត​ខុស​ ​កើតឡើង​ ​ដល់​បុគ្គល​មានការ​ងារ​ខុស​ ​ការ​ព្យាយាម​ខុស​ ​កើតឡើង​ ​ដល់​បុគ្គល​មានការ​ចិញ្ចឹមជីវិត​ខុស​ ​ការ​រឭក​ខុស​ ​កើតឡើង​ ​ដល់​បុគ្គល​មាន​ព្យាយាម​ខុស​ ​ការ​តាំងចិត្ត​មាំ​ខុស​ ​កើតឡើង​ ​ដល់​បុគ្គល​មានការ​រឭក​ខុស​។​ ​
 [​៣​]​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​ ​ឯ​វិជ្ជា​ ​ជា​ប្រធាន​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ញ៉ាំង​សេចក្តី​ខ្មាសបាប​ ​ ​និង​សេចក្តី​ខ្លាច​បាប​ ​ឲ្យ​កើតឡើង​ជាលំដាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឃើញត្រូវ​ ​រមែង​កើតឡើង​ ​ដល់​បុគ្គល​អ្នកដឹង​ច្បាស់​ ​ប្រកបដោយ​វិជ្ជា​សេចក្តី​ត្រិះរិះ​ត្រូវ​ ​កើតឡើង​ ​ដល់​បុគ្គល​មាន​សេចក្តី​ឃើញត្រូវ​ ​វាចា​ត្រូវ​ ​កើតឡើង​ដល់​បុគ្គល​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ ​ការងារ​ត្រូវ​ ​កើតឡើង​ដល់​បុគ្គល​មាន​វាចា​ត្រូវ​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636851743861819204
ទៅកាន់ទំព័រ៖