ព្រះត្រៃបិដក ភាគ ៣៧

 ​[​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាអាជីវៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​លះបង់​ ​នូវ​ការ​ចិញ្ចឹមជីវិត​ខុស​ ​សម្រេចការ​ចិញ្ចឹមជីវិត​ដោយ​ការ​ចិញ្ចឹមជីវិត​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មាអាជីវៈ​។​ ​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​វាយាមៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាស​នេះ​ ​ញ៉ាំង​ឆន្ទៈ​ ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញ៉ាំង​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​បាន​ ​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​លះបង់​ ​នូវ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញ៉ាំង​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​តាំងនៅ​ ​មិន​ឲ្យ​ភ្លេចភ្លាំង​ទៅវិញ​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​ពេញ​បរិបូណ៌​ ​ក្រៃលែង​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មា​វាយាមៈ​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636851748919248473
ទៅកាន់ទំព័រ៖