ព្រះត្រៃបិដក ភាគ ៣៧

​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ ​ទៅ​ក្នុង​ការ​លះបង់​។​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ ​ទៅ​ក្នុង​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំង​មំា​ក្នុង​សីល​ ​តែង​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​យ៉ាងនេះ​ឯង​។​ ​
 [​៤១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រះ​ឡើង​ ​នៃ​អរុណ​នុ៎ះឯង​ ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​ ​នៃ​ព្រះអាទិត្យ​ ​ដែល​កើតឡើង​ ​(​យ៉ាងណា​)​ ​ភាវៈ​ ​នៃ​កល្យាណមិត្ត​នុ៎ះឯង​ ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​ ​នៃ​ការ​ញ៉ាំង​ពោជ្ឈង្គ​ ​ទាំង៧​ ​ឲ្យ​កើតឡើង​ដល់​ភិក្ខុ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​ភិក្ខុ​ដែល​នឹង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ទាំង៧​ ​(​នោះ​)​ ​គួរ​ប្រាថ្នា​នូវ​ភិក្ខុ​ ​ដែល​ជា​កល្យាណមិត្ត​ ​(​កុំខាន​)​។​ ​
 [​៤១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​កល្យាណមិត្ត​ ​រមែង​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636852143855447531
ទៅកាន់ទំព័រ៖