ព្រះត្រៃបិដក ភាគ ៣៧
អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត តែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ម្នាលភិក្ខុទាំងឡាយ យោនិសោមនសិការ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការ (កុំខាន)។
ID: 636852144166475321
ទៅកាន់ទំព័រ៖